Blog Archive: ចំណេះដឹងទូទៅ

វិធីស្រកទំងន់ក្រោយមានរដូវ

ស្រកទំងន់ក្រោយមានរដូវ

អ្នក​អាច​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ ហើយ​ថែម​ទាំង​អាច​ជោគជ័យ​បើ​អ្នក​ក្តោប​ក្តាប់​ពេលវេលា​បាន​ល្អ​ក្រោយ​​ពេល​មក​រដូវ ។ ដូចនេះ​តើ​ពេល​ណា​ជា​ពេលវេលា​ដែល​សក្តិ​សម​បំផុត​នោះ? ចម្លើយ​គឺ​ថ្ងៃ​ទី​២​បន្ទាប់​ពី​អ្នក​អស់​រដូវ ។ តើ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ ?

1.​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ពេក​នៅ​ថ្ងៃ​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែ​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន ។

2.​អ្នក​ត្រូវ​តែ​ហាត់ប្រាណ​នៅ​ថ្ងៃ​ទី​ពីរ​នោះ ដោយ​ធ្វើ​ចលនា​មួយ​ចំនួន​ដែល​អ្នកចេះ ហើយ​អាហារ​ពេល​ព្រឹក និង​ពេល​យប់​អ្នក​អាច​បរិភោគ​តែ​បន្លែ និង​ផ្លែ​ឈើ​ទេ អាហារ​ថ្ងៃត្រង់ អ្នក​អាច​បរិភោគ​បាយ​បាន ។

3.​ ​អ្នក​អាច​ធ្វើការ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​លោត​បាន​នៅ​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ដើម្បី​រំលាយ​​អាស៊ីត​ខ្លាញ់​ទាំងឡាយ​ដែល​មាន​ក្នុង​សារពាង្គកាយ​អ្នក ប៉ុន្តែ​ត្រូវ​តែ​ចង​ចាំ​ថា​ត្រូវធ្វើ​ចលនា​លោត​នេះ​នៅ​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក មិន​ត្រូវធ្វើ​ក្រោយ​ពេល​អាហារ​ពេល​ព្រឹក​ឡើយ ។

4.​ក្រោយ​ពេល​ដែល​អ្នក​អនុវត្ត​ចប់ អ្នក​អាច​ធ្វើ​ម្តងទៀត​នៅ​អាទិត្យ​ក្រោយ ដោយ​អនុវត្ត​តាម​ចំណុច​ទី​១ ទី​២ និង​ទី​៣​ឡើង​វិញ ប៉ុន្តែ​នៅ​មុន​ពេល​មក​រដូវ និង​ក្នុង​ពេល​មក​រដូវ អ្នក​មិន​ត្រូវ​អនុវត្ត​ឡើយ ព្រោះ​អ្នក​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទេ ហើយ​វា​អាច​ប៉ះពាល់​សុខភាព​អ្នក​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង

បន្ថយជំងឺពុកឆ្អឹង

ការដែល​ទទួលដំណឹង​ថា អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ការបាក់​ឆ្អឹង​យ៉ាង​ងាយ​នោះ ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ និង​មិន​ហ៊ាន​ចាប់ផ្តើម​ហាត់ប្រាណ​ទៀត​ទេ ព្រោះតែ​ខ្លាច​ដួល​ទៅ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​បាន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការហាត់​ប្រាណ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​ហើយ​ក្នុងដំណាក់កាល​មួយ​នេះ​។

​បើសិនជា​អ្នក​ធ្លាប់​បាក់ឆ្អឹង​រួចហើយ វា​ពិតជា​អាច​កើតឡើង​ម្តងទៀត​នៅពេល​ហាត់ប្រាណ​។ ហេតុដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​វិធី​ហាត់ប្រាណ​ណា​ដែល​ស្រួល និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​វា​។

​ការហាត់​ប្រាណ​ពិតជា​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ច្រើនណាស់​។ វា​អាចជួយ​អ្នក​ពង្រឹង​ដល់​អារម្មណ៍​នៃ​ភាព​មាន​លំនឹង ដូច្នេះ​អ្នកនឹង​មិន​ងាយ​ដួល​ដោយ​ងាយ​ឡើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​ការហាត់​ប្រាណ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន ហើយក៏​គួរតែ​សាកល្បង​ដែរ​៖

•​ ​ចូរ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ដែល​អាច​ធ្វើបាន​ក្នុង​ក្លិប ឬ​ទិញ​មក​ប្រើ​ក្នុងផ្ទះ​ក៏បាន ព្រោះ​វា​មិន​តម្រូវ​ឲ្យ​អ្នកធ្វើ​ការលើកដាក់​ធ្ងន់ៗ​ឡើយ​។​
•​ ​ការហាត់​ប្រាណ​ដែល​តម្រូវ​ឲ្យ​មានការ​បត់បែន​សន្លាក់​រាងកាយ​ច្រើន​ដូចជា ការហាត់​ក្បាច់​យូ​ហ្គា នឹង​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ធូរស្រាល​ល្អ​ផង និង​ឆ្អឹង​រឹងមាំ​ផង​។​
•​ ​ការហាត់​ប្រាណ​ដែល​ទ្រ​ទម្ងន់​ខ្លួនឯង​ដូចជា ការរត់ រាំ ដើរ និង​ហែល​ទឹក ពិតជា​ល្អ​បំផុត​សម្រាប់​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង និង​សាច់ដុំ​។​

​ជំងឺ​ពុក​ឆ្អឹង​អាចធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​បាន​នៅពេល​អាយុ​កាន់តែច្រើន និង​ងាយ​បណ្តាល​ឲ្យ​មាន​របួស​ណាស់​។ តាមរយៈ​ការហាត់​ប្រាណ​ច្រើន​ប្រភេទ អ្នកនឹង​អាច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដោយ​ខ្លួនឯង ហើយ​ចៀស​ផុតពី​ការបាក់​ឆ្អឹង​បាន​ច្រើន​បំផុត​ផងដែរ​។​ពិតណាស់ អ្នក​ត្រូវតែ​ជ្រើសរើស​ការហាត់​ប្រាណ​ណា​ដែល​ស័ក្តិសម​នឹង​អ្នកផង​។ ចូរ​ប្រាកដថា មិនត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើ​អ្វីមួយ​ខ្លាំងក្លា​ពេក​នៅពេល​ទើបតែ​ចាប់ផ្តើម​នោះទេ​៕

វិធីជួយសម្រួលដល់ការភ្លេចភ្លាំង

ការភ្លេចភ្លាំង

បើសិនជា​អ្នក​ពិបាក​ចងចាំ​រឿង​ជាច្រើន ខាងក្រោម​នេះ គឺជា​វិធី​ងាយៗ​ដែល​អាចជួយ​សម្រួច​កា​រ​ចងចាំ​របស់​អ្នក​មកវិញ​បាន​៖

  • ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​សកម្ម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​
  • ចូរ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ឲ្យ​បាន​ច្រើន និង​ញឹកញាប់​
  • ចូរ​រក្សា​ការរៀបចំ​របស់របរ​ឲ្យ​មាន​របៀបរៀបរយ​ជានិច្ច​
  • ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​
  • ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
  • ចូរ​គ្រប់គ្រង​ជំងឺ​រ៉ាំរ៉ៃ​ឲ្យ​បានល្អ​។​
​បើសិន​ជាការ​ភ្លេចភ្លាំង​របស់​អ្នក​ប៉ះពាល់​ដល់​សមត្ថភាព​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ទាំងស្រុង ឬ​សម្គាល់​ឃើញថា វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​៕

អាហារការពារស្បែក

អាហារការពារស្បែក

មិន​ចូលចិត្ត​ភាព​រអិលៗ​លើ​ស្បែក​ក្រោយពេល​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​មែន​ទេ​? កុំ​បារម្ភ​! អ្នក​មិន​ចាំ​ បាច់​ប្រើប្រាស់​ផលិត​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​នេះ​ច្រើន​ទៀត​ទេ​។ ក្រៅពី​ការ​ស្ថិតនៅក្នុង​ម្លប់​, ស្លៀកពាក់​ខោអាវ​ជិត​ស្បែក និង​ប្រើប្រាស់​សម្ភារៈ​ការពារ​ក​ម្ដៅ​ថ្ងៃ​ហើយ​នោះ ការរួមបញ្ចូល​របប​អាហារ​មួយចំនួន​ក៏​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក និង​បញ្ហា​ស្បែក​ចាស់​ជាង​វ័យ​ដោយសារ​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ការពារ​ស្បែក​ពី ពន្លឺព្រះអាទិត្យ ៖

១. ការ៉ុត​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene​ដែល​ជួយ​ការពារ​ស្បែក​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ពន្លឺ ព្រះអាទិត្យ​ច្រើន​ហួស ឬ​ក្ដៅ​ខ្លាំង​។​

២. ស្ត្រ​បឺ​រី​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល ជាប់ទាក់ទង​នឹង​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​មិនអោយ​បង្ក​ការបំផ្លាញ​ដល់​ស្បែក​។​

៣. តែ​បៃតង​
​សារធាតុ Catechins និង tannins​ក្នុង​តែ​បៃតង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ ទប់ស្កាត់​ការបំផ្លាញ​លើ​ស្បែក​ពី​សំណាក់​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួល ទាន​តែ​បៃតង​អោយបាន​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។​

៤. គ្រាប់​អាល់​ម៉ុ​ន​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក​។​

៥. ទំពាំងបាយជូរ​ក្រហម​
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ Quercetin ដែល​ជួយ​កាត់បន្ថយ​ការខូចខាត DNA ដែល​បណ្ដាល មកពី​កាំរស្មីព្រះអាទិត្យ​។​

៦. ប៉េងប៉ោះ​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ជួយ​ទប់ស្កាត់​ជំងឺមហារីក​ស្បែ​កបាន​យ៉ាង​ប្រសើរ​។​

៧. ផ្លែ​ឪឡឹក​
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក និង​សារធាតុ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក lycopene​។​

៨. បន្លែ​បៃតង​
​មាន​ផ្ទុក​សារធាតុ zeaxanthin និង lutein ដែល​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​នៃ​ពន្លឺព្រះអាទិត្យ​ ៕