Blog Archive: បន្លែនិងផ្លែឈើ

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ

ផ្លែម្នាស់

ផ្លែម្នាស់ ជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ដ៏សំខាន់ដល់ សុខភាពផងដែរ ដូចជាបង្កើនប្រព័ន្ធភាពស៊ាំ សុខភាពផ្លូវដង្ហើម ជួយរំលាយអាហារ ពង្រឹងឆ្អឹង កាត់បន្ថយការរលាកសន្លាក់ ព្យាបាលការក្អក និងផ្តាសាយ និងការសម្រកទម្ងន់។

គុណតម្លៃនៃអារហារូបត្ថម្ភនៅក្នុងផ្លែម្នាស់

ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6។

ព្យាបាលជំងឺរលាកសន្លាក់

ការប្រើប្រាស់ម្នាស់ដែលត្រូវបានគេស្គាល់ច្រើនបំផុតទាក់ទងនឹងសុខភាពគឺ វាមានសមត្ថភាបក្នុងការកាត់បន្ថយការរលាកនៃសន្លាក់និងសាច់ដុំ។ ជំងឺរលាកសន្លាក់ដែលជាជំងឺ ធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។

បង្កើនភាពស៊ាំនឹងជំងឺ

ការទទួលទានផ្លែម្នាស់តែមួយផ្លែ នោះវាមានវីតាមីនសេ (C)ច្រើនជាង 130% នៃតម្រូវការប្រចាំថ្ងៃម្រាប់មនុស្ស។ វីតាមីន C ជួយក្នុងការកាត់បន្ថយជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ តាមរយៈការជំរុញសកម្មភាពកោសិកាឈាមស និងដើរតួរជាអង់ទីអុកស៊ីដង់ ដើម្បីការពារប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរី (សារធាតុដែលធ្វើឲ្យខ្លួនយើងមានជំងឺ ផ្សេងៗជាច្រើន)។

ពន្លឿនការព្យាបាលមុខរបួស

វីតាមីន C គឺជាសារសំខាន់បំផុតក្នុងការបង្កើតជាតិកូឡាជែន (Collagen)។ នេះជាមូលហេតុមួយដែលធ្វើឲ្យវាត្រូវបានគេមើលឃើញថា កូឡាជែនគឺជាមូលដ្ឋានប្រូតេអ៊ីនចាំបាច់នៃជញ្ជាំងសរសៃឈាម ស្បែក សរីរាង្គនិងឆ្អឹង។

ទប់ស្កាត់ជំងឺមហារី

ផ្លែម្នាស់ជួយការការពារមហារីកមាត់ បំពង់ក និងសុដន់ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជាវីតាមីនអា (A) បេតាការូទីន (beta carotene) សមាសធាតុហ្លេវ័រណច (flavonoid) ជាច្រើន និងម៉ង់ហ្គាណែសខ្ពស់។

ជំនួយក្នុងការរំលាយអាហារ

ការទទួលទានផ្លែម្នាស់ជាទៀងទាត់ អាចការពារអ្នកពី ការទល់លាមក ជំងឺរាគ រោគសញ្ញារលាកពោះវៀន ការកកឈាម និងការពារនៃសម្ពាធឈាមឡើងខ្ពស់។ ផ្លែម្នាស់សម្បូរទៅដោយជាតិសរសៃ សម្រួលដល់ការឆ្លងកាត់អាហារតាមរយៈបំពង់រំលាយអាហារ និងរំញោចការបញ្ចេញទឹកក្រពះ ដើម្បីជួយរំលាយអាហារ។

ព្យាបាលជំងឺក្អកនិងផ្តាសាយ

ផ្លែម្នាស់សម្បូរទៅដោយសារធាតុអង់ស៊ីមល្អ ប្រូមីលេន (bromelain) និងវីតាមីនសេ (C) ដូច្នេះការបរិភោគផ្លែម្នាស់ ជួយក្នុងការបង្ការ និងព្យាបាលជំងឺផ្លូវដង្ហើម បំបាត់ជំងឺស្លេកស្លាំង និងស្លេសចេញពីខ្លួនអ្នក។

ធ្វើអោយប្រសើរឡើងនូវសុខភាពមាត់ធ្មេញ

រួមជាមួយសមាសធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារប្រឆាំងនឹងមហារីកមាត់ធ្មេញ ផ្លែម្នាស់ក៏មានលក្ខណៈសម្បត្តិ ដែលជួយពង្រឹងអញ្ចាញធ្មេញនិងធ្មេញ។

ជំនួយភ្នែក

ភ្នែកគឺជាអវយវៈវិញ្ញាណដ៏សំខាន់បំផុតរបស់រាងកាយមនុស្ស ហើយផ្លែម្នាស់មានសមត្ថភាពកែលម្អសុខភាពភ្នែក និងទប់ស្កាត់ជំងឺភ្នែកដែលទាក់ទងទៅនឹងវ័យចំណាស់។

គ្រប់គ្រងសម្ពាធឈាមបានល្អ

ផ្លែម្នាស់ គឺជាប្រភពដ៏មានតម្លៃនៃសារធាតុរ៉ែជាច្រើន ក្នុងនោះមានប៉ូតាស្យូម ជួយបន្ថយភាពតានតឹង និងភាពតឹងនៃសរសៃឈាម និងបង្កើនឈាមរត់ទៅផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះទទួលទានផ្លែម្នាស់ ដើម្បីឱ្យមានសុខភាពល្អ!

សារៈសំខាន់របស់ផ្លែមៀន

ផ្លែមៀន

ផ្លែ​មៀន​ ជា​ផ្លែឈើ​ម្យ៉ាង​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ទទួលទាន​ ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​មួយ​ចំនួន ពេល​លោក​អ្នក​ទទួលទាន​ផ្លែ​មៀន​គឺ ៖

-​ផ្លែ​មៀន​មាន​បរិមាណ​គ្លុយកូស​ខ្ពស់ ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្ដៅ និង​ស្រស់ស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ។

-​សារធាតុ​អាហារ​ផ្សេង​ៗ​នៅ​ក្នុង​ផ្លែ​មៀន ដូច​ជា​កាល់ស្យូម ដែក វីតាមីន B និង​វីតាមីន C ជា​ប្រភេទ​សារធាតុ​អាហារ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ឈាម និង​ភាព​មាំមួន​នៃ​ឆ្អឹង និង​ធ្មេញ ។

-​សាច់​មៀន​មានគុណ​ប្រយោជន៍​ជួយ​ទំនុកបំរុង​ឈាម​ធ្វើ​ឱ្យ​ពណ៌​សំបុរ​មាន​សភាព​ស្រស់ថ្លា ជា​ប្រភេទ​អាហារ​សមប្រកប​ចំពោះ​ស្ដ្រី​ក្រោយ​ពី​សំរាលកូន ។ ក្រៅពី​នេះ​ក៏​ជួយ​ទ្រទ្រង់​ដល់​បេះដូង​តម្រងនោម និង​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ដល់​រាង​កាយ ។

– បើ​អ្នក​គេង​មិន​លក់ ជា​រៀងរាល់​យប់ ឬ​ម្ញូ​ប​ភ្នែក​ខ្លាំង អ្នក​អាច​បរិភោគ​ផ្លែ​មៀន ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល និង​មាន​ភ្នែក​រាង​ភ្លឺ​ជាងមុន​។

– ប្រសិនបើ​អ្នក​តែងតែ​ប្រើ​ខួរក្បាល​ច្រើន ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ ឬ​ធ្វើការ​ច្រើន បណ្តាលឱ្យ​នឿយហត់ អ្នក​អាច​បរិភោគ​ផ្លែ​មៀនបាន ព្រោះ​វា​ជួយ​ខួរក្បាល​អ្នក ឱ្យ​ភ្លឺស្វាង​បាន​។​

– នៅពេលដែល​អ្នក​ឈឺក្បាល ឬ​វិលមុខ អ្នក​អាចយ​កសាច់​ផ្លែ​មៀន ទៅ​ដាំទឹក​ចំនួន ២០​នាទី ហើយ​ទុកឱ្យ​ត្រជាក់​ទើប​ផឹក នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ ជាមិនខាន​។​

-​ស្លឹក​មៀន ប្រើ​សំរាប់​ដាំទឹក​ផឹក​ដូច​ជា​តែ​ក្នុង​ការ​ព្យាបាល​ជំងឺគ្រុនចាញ់ ផ្ដាសាយ និង​ឫសដូងបាត​បាន ។

-​គ្រាប់​មៀន​ប្រើ​សំរាប់​ព្យាបាល​អាការ​ចុកចាប់ និង​ជំងឺ​សើ​ស្បែក ។

-​រីឯ​ផ្កា​មៀន​ជួយ​ឱ្យ​លោក​អ្នក​បត់ជើងតូច បាន​ស្រួល និង​បំបែក​ក្រួស​ក្នុង​តម្រងនោម ​។

តាម​រយៈ​គុណប្រយោជន៍​របស់​ផ្លែ​មៀន​នេះ យើង​អាច​ទទួលទាន​វា​បានជា​ប្រចាំ ប៉ុន្ដែ​កុំ​ច្រើន​ហួសហេតុ​ពេក ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អាការ​ក្ដៅ​ក្នុង​បាន ៕

ផលប្រយោជន៏របស់ផ្លែត្របែក

ផ្លែត្របែក

បង្កើនប្រព័ន្ធការពារ

តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជា​ការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក

សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។

ធ្វើឲ្យបេះដូងមានសុខភាពល្អ

ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធ​ឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់​ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។

ព្យាបាលការទល់លាមក

វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។

ជួយសុខភាពភ្នែក

ដោយសារតែវត្តមាននៃវីតាមីន អា (A) ផ្លែត្របែកត្រូវបានគេទទួលស្គាល់ថា វាជួយដល់សុខភាពភ្នែក។ វាមិនត្រឹមតែជួយទប់ស្កាត់ការខូចខាតនៃភ្នែកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងធ្វើអោយប្រសើរឡើងដល់ភ្នែកទៀតផង។ ទោះបីជាផ្លែត្របែកមិនសម្បូរទៅដោយវីតាមីនអា ក៏ដោយ ក៏វានៅតែជាប្រភពនៃសារធាតុចិញ្ចឹម។

ព្យាបាលការឈឺធ្មេញ
ស្លឹកត្របែកមានសកម្មភាពប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា និងមានសមត្ថភាពប្រឆាំងបាក់តេរីឆ្លងមេរោគ និងសម្លាប់មេរោគ។ ដូច្នេះការញ៉ាំស្លឹកត្របែក ជាមធ្យោបាយដោះស្រាយបញ្ហារដ៏ប្រសើរបំផុតសម្រាប់ជំងឺធ្មេញ ហើមអញ្ចាញធ្មេញ និងដំបៅមាត់។

កាត់បន្ថយស្ត្រេស
ម៉ាញ៉េស្យូមដែលមានវត្តមាននៅក្នុងផ្លែត្របែកជួយឲ្យសាច់ដុំនិងសរសៃប្រសាទនៃរាងកាយសម្រាក។ ដូច្នេះបន្ទាប់ពីការហាត់ប្រាណឬបន្ទាប់ចំណាយរយៈពេលធ្វើការយូរនៅការិយាល័យ នោះត្របែកគឺជាអ្វីដែលអ្នកត្រូវការដើម្បីបន្ធូរសាច់ដុំរបស់អ្នក ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងផ្តល់ឱ្យប្រព័ន្ធក្នុងខ្លួនរបស់អ្នកមានថាមពលល្អ។

ល្អសម្រាប់ខួរក្បាលរបស់អ្នក

ផ្លែត្របែកមានវីតាមីន B3 និងវីតាមីន B6 ដែលជួយធ្វើឱ្យឈាមរត់ទៅកាន់ខួរក្បាលបង្កើនមុខងារនៃការយល់ដឹងនិងសម្រាកសរសៃ ។

ជួយសម្រកទំងន់

ផ្លែត្របែកអាចជាអាហារសម្រកទំងន់មួយ យ៉ាងល្អ។ ផ្លែត្របែកខ្ចីក៏មានជាតិស្ករតិចណាស់ដែរបើប្រៀបធៀបទៅនឹងផ្លែប៉ោម ក្រូច ទំពាំងបាយជូរ និងផ្លែឈើដទៃទៀត។

សារៈប្រយោជន៏របស់ស្ពៃក្តោប

ស្ពៃក្តោប

ស្ពៃក្តោប គឺជា​បន្លែ​ដ៏​មាន​ប្រជាប្រិយ​មួយ​ប្រភេទ សម្រាប់​ប្រជាជន​ខ្មែរ​យើង ក្នុងការ​ធ្វើជា​ម្ហូប​ទទួលទាន​។ ក្រៅពី​ផ្តល់​រសជាតិ​ឆ្ងាញ់​ហើយ វា​ក៏​ត្រូវបាន​គេ​ទៀតថា មាន​ផល​ល្អ​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ មិនមាន​មនុស្ស​ច្រើន​ឡើយ ដែល​ដឹងថា វា​ជា​ចំណី​របស់​ខួរក្បាល​ដ៏​អស្ចារ្យ​។​

វត្តមាន​របស់​វីតាមីន K និង​សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប អាច​ផ្តល់នូវ​ថាមពល​កាន់តែខ្លាំង ដល់​មុខងារ​ផ្លូវចិត្ត និង​ផ្ចង់អារម្មណ៍​របស់​មនុស្ស​។ សារធាតុ​ទាំងនេះ ត្រូវបាន​រកឃើញ​ដំបូង​គេ នៅក្នុង​ស្ពៃក្តោប​ពណ៌​ស្វាយ​។ វីតាមីន K មាន​សារៈសំខាន់ ក្នុង​ការផលិត​សារធាតុ Sphingolipid ដែលជា​ស្រោម​សរសៃប្រសាទ​តែម្តង​។ ដូច្នេះហើយ ការ​ញ៉ាំ​វីតាមីន K ច្រើន​អាចជួយ​ពង្រឹង ដល់​ការការពារ​សរសៃប្រសាទ​ពី​ការខូចខាត ជាពិសេស ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​។​

​ក្រៅពីនេះ សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប គឺជា​របស់​ដែល​ទើបតែ​រកឃើញ​ថ្មី ប៉ុន្តែ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​នៃ​អង់​ទី​អុកស៊ីដ​ង់​ខ្លាំងក្លា ជាង​វីតាមីន C ទៅទៀត​។ យ៉ាងណាមិញ ស្ពៃក្តោប​ពណ៌​ស្វាយ គឺមាន​សារធាតុ​នេះ​ច្រើនជាង​ស្ពៃក្តោប​ធម្មតា​។ បើសិនជា​អ្នក​ចង់​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សរសៃប្រសាទ កាត់បន្ថយ​ការកើត​ជំងឺមហារីក និង​បង្កើន​មុខងារ​ខួរក្បាល​នោះ វា​គួរតែ​ដល់ពេល​ញ៉ាំ​ស្បៃ​ក្តោ​ឲ្យ​បាន​ច្រើន​ហើយ​៕