ខត្រីជាមួយបន្លែ

ខត្រីជាមួយបន្លែ

Servings

2

Calories in serving

120

Prep

30 min

Cook

1 hr

ខត្រីជាមួយបន្លែ​រីបែបរសជាតិហិលជាមួយពោតបារាំង សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុតនិងប៉េងប៉ោះគឺជាអាហារដ៏ពេញនិយមមួយមុខរបស់ជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា។​ ជាទូទៅប្រជាជនខ្មែរនិយមធ្វើម្ហូបខត្រីជាមួយត្រីអណ្តែង ត្រីផ្ទក់ឬក៏ត្រីដែលមិនសូវមានឆ្អឹង។

ខត្រីជាមួយបន្លែ

ខត្រីជាមួយបន្លែ

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំរួមចំនួន២ក្លែប
- ខ្លឹមបារាំងហាន់រួច១មើម
- ប៉េងប៉ោះហាន់ជាបន្ទះចំនួន១
- សណ្តែកកួរហាន់ជាកង់ចំនួន១ខាំកន្លះ
- ឆៃថាវចិតសំបករួចនិងនិងហាន់ជាដំុចំនួន១
- ការ៉ុតចិតសំបកចេញនិងហាន់ជាដុំចំនួន១
- ស្លឹកក្រូចសើចចំនួន២សន្លឹក
- ទឹក៤កែវ
- បន្ទះត្រីអណ្តែងចំនួន៥ខាំ
- ម្ទេសចិញ្ចាំចំនួន៣ឬដាក់តាមតំរូវការ
- ពោតបារាំងចំនួន២ខាំកន្លះ
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច

របៀបធ្វើ

  1. កំដៅឆ្នាំងឲ្យក្តៅ
  2. នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ស្លឹកខ្ទឹម ខ្ទឹមបារាំងនិងប៉េងប៉ោះឆាឲ្យឆ្អិនល្មម
  3. បន្ទាប់មកដាក់សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុត និងស្លឹកក្រូចសើចឆាត្រលប់វាឲ្យស៊ប់ល្អ
  4. ចាក់ទឹក ដាក់ត្រី ម្ទេសនិងពោតបារាំងហើយចំហុយរហូតត្រីឆ្អិនផុយល្អ
  5. ថែមរសជាតិដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច

កត់សម្គាល់

ម្ហូបខជាទូលទៅគេនិយមបរិភោគមួយនំប៉័ងនិងជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

Share & Print

Favorite