ឆ្នាំងភ្លើងគ្រឿងសមុទ្របែបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្របែបខ្មែរ

Servings

5

Calories in serving

120

Prep

30 min

Cook

1 hr

ឆ្នាំងភ្លើងគ្រឿងសមុទ្រពិសេសត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តបរិភោគនៅក្នុងកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការជួបជុំគ្រួសារ ពិធីចូលឆ្នាំថ្មី ឬក្នុងពិធីទទួលភ្ញៀវពិសេស។ នៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរចូលចិត្តធ្វើប្រហិតត្រីនិងប្រហិតត្រីចៀនដោយខ្លួនឯងសម្រាប់ពិសារជាមួយស៊ុបដែលមានរស់ជាតិឆ្ងាញ់ពិសេសនេះ។

ឆ្នាំងភ្លើងគ្រឿងសមុទ្រ

ឆ្នាំងភ្លើងគ្រឿងសមុទ្រ

គ្រឿងផ្សំ

- ឆ្អឹងកមាន់ចំនួន 0.50 kg
- ឆ្អឹងកជ្រូក 0.50 kg
- សាច់ភ្លៅជ្រូក 0.5០ kg
- មឹងគ្រៀមចំនួន ឆៃថាវចំនួន 0.50​ kg
- ខ្ទឹមបារាំងចំនួន​ 1 ផ្លែ
- ខ្ទឹមសចំនួន ៤ ខ្លែប
- ទឹកចំនួន ៨ កែវ
- ទឹកត្រីចំនួន ២ស្លាបព្រា
- ស្ករចំនួន ១ ស្លាបព្រា
- អំបិលចំនួន ១ ស្លាបព្រា
- ម្រេចម៉ត់ចំនួន កន្លះស្លាព្រាតូច
- ទឹក ៦ កែរ
- ប្រហិតត្រីចំនួន ១ កញ្ចប់
- ថ្លើមជ្រូក 0.15 kg
- ប្រហិតត្រីចៀនហាន់ស្តើងៗ ៥ បន្ទះ
- បង្គារបកសំបករួច 0.50 kg
- មឹងបំពង់ស្រស់ សម្អាតរួចកាត់ជាកង់ៗ 0.15 kg
- ផ្កាខាត់ណា​ ហាន់ជាដំុតូចៗ កន្លះផ្លែ
- ស្ពៃនាប៉ា (Large Nappa cabbage leaves) 8 គុម្ព
- ផ្សិតចិនគ្រៀម (Dried shiitake mushrooms)​ ត្រាំមទឹក លាងសម្អាត ហើយហាន់ជាពីរ ១០ ផ្សិត
- ការ៉ុតបកសំបករួចហាន់ស្តើង 1 មើម
- ស្ពៃ (Stalks Asian celery)​ ហាន់ប្រវែងមួយចង្អាម 5 គុម្ព
- ស្បែកជ្រូកបំពង ត្រាំមក្នុងទឹកក្តៅរួចលាងឲ្យស្អាត កន្លះខាំ
- បង្គារគ្រៀម ត្រាំទឹកហើយលាងឲ្យស្អាត ប្រហែល១០ក្បាល
- ខ្ទឹមបារាំងហាន់រួច 1 ផ្លែ
- ស្លឹកខ្ទឹម

របៀបធ្វើ

  1. មុនដំបូងត្រូវធ្វើទឹកស៊ុបជាមុខ
  2. យកឆ្នាំងធំល្មមសម្រាប់ស្ងោដូចជា ឆ្អឹងមាន់ ឆ្អឹងជ្រូក សាច់ជ្រូក មឹកគ្រៀម ឆៃថាវ ខ្ទឹមបារាំងទាំងមូល និងខ្ទឹមសចំនួន៨ខ្លែប។
  3. ពេលសាច់ជ្រូកផុយត្រូវស្រង់យកតែសាច់ជ្រូកចេញទៅទុកម្ខាង ហើយបន្តស្ងោស៊ុបជាមួយភ្លើងតិចៗប្រហែលកន្លះម៉ោងទៀត
  4. បន្ទាប់មកស្រង់គ្រឿងទាំងអស់ចេញពីស៊ុប (បោះចោលឆ្អឹង មឹកគ្រៀម​ ឆៃថាវ ខ្ទឹមបារាំង  និងខ្ទឹមស)
  5. បន្លែមរសជាតិដោយថែមទឹកត្រី អំបិល ស្ករ និងម្រេចម៉ត់រួចលើកស៊ុបដាក់ម្ខាង
  6. ប្រើឆ្នាំងមួយទៀតសម្រាប់ដាំទឹក ចាកទឹកចំនួន៦កែវតូចចូលកក្នុងឆ្នាំងរួចដាំរហូតដល់ពុះបន្ទាប់មកដាក់ប្រហិតត្រីចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរចំនួន ៥ទៅ១០នាទី បន្ទាប់មកស្រង់ប្រហិតត្រីចេញពីឆ្នាំងយកទៅទុកម្ខាង
  7. ប្រើឆ្នាំងដដែលដាំទឹកឲ្យពុះម្តងទៀតរួចដាក់ថ្លើមចូលហើយស្ងោរចំនួន៣ទៅ៥នាទី ពេលស្ងោរថើមមិនបាច់ក្របកំរបឆ្នាំងទេ ពេលស្ងោរគ្រប់តាមការកំណត់ស្រងថើមចេញពីឆ្នាំងទុកឲ្យត្រជាក់មុននឹងហាន់វាបន្ទះៗ
  8. ហាន់ប្រហិតត្រីចៀនជាបន្ទះស្តើងៗរួចហើយទុកម្ខាង
  9. ហាន់សាច់ជ្រូកជាបន្ទះស្តើងៗរួចទុកម្ខាង

ការរៀបចំពិសារ

រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅអ្នកបរិភោគចូលចិត្តយកត្រកួនទៅជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។

Share & Print

Favorite

No Comments

Leave a Reply