ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ

Servings

5

Calories in serving

120

Prep

15 min

Cook

1 hr

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូគឺជាម្ហូបទាជាមួយតៅហ៊ូលាយផ្សំជាមួយត្រាវគឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។

ឆ្នាំងភ្លើងទា

ឆ្នាំងភ្លើងទា

គ្រឿងផ្សំ

- ទាមួយចំហៀងឬភ្លៅទាចំនួន៤កាត់ជាដុំៗ
- ខ្ទឹមស២ក្លែបហាន់ឲ្យតូចៗ
- ទឹកស៊ីអ៊ីវ១ស្លាបព្រា
- ម្រេចកន្លះស្លាបព្រា
- ប្រេងឆាមួយស្លាបព្រា
- ខ្ទឹមបារាំងហាន់រួចមួយផ្លែ
- ត្រាវចំនួនមួយខាំ បកសំបករួចហាន់ជាដុំតូចៗ
- ម្សៅប៉ាប្រីកា (paprika) ចំនួនកន្លះស្លាបព្រា
- ទឹកដូងខ្ចីចំនួនពីរកែវឬទឹកដូងកំប៉ុងមួយកំប៉ុង
- ទឹកចំនួនបួនកែវ
- តៅហ៊ូហិលចំនួនមួយកែវតូចឬតៅហ៊ូក្រហមចំនួនមួយកែវតូច
- ទឹកត្រីមួយស្លាបព្រា
- អំបិលកន្លះស្លាបព្រា
- ត្រកួនចំនួនពីរខាំ បេះស្លឹកចេញឲ្យអស់រួចកាត់ជាកង់ៗប្រវែងមួយចំអាម លាងទឹកឲ្យស្អាតរួចទុកឲ្យស្ងួតទឹកអស់

របៀបធ្វើ

  1. ប្រឡាក់ជាមួយខ្ទឹមស ទឹកស៊ីអ៊ីវ ម្សៅប៉ាប្រីកា​ (ម្សៅមានពណ៍ទឹកក្រូចធ្វើពីម្ទេសកិន) និងម្រេចរួចទុកមួយសន្ទុះ
  2. កំដៅឆ្នាំងឲ្យក្តៅ
  3. ពេលឆ្នាំងក្តៅហើយ ដាក់ខ្លាញ់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ និង​សាច់ទា រួចឆារហូតដល់សាច់ទាប្រែពណ៍ទៅជាពណ៍ត្នោតបន្ទាប់មកចាក់ខ្ទិះដូងចូលរួចថែមទឹកកូរឲ្យស៊ប់
  4. ដាក់ម្សៅស៊ុបនិងតៅហ៊ូ ទឹកត្រី អំបិលនិងម្រេច
  5. រំងាស់ដោយប្រើភ្លើងតិចៗរហូតដល់ត្រាវនិងសាច់ទាផុយ

របៀបរៀបចំពិសារ

រៀបចំឆ្នាំងភ្លើងដាក់ចំកណ្តាលតុុរួចយកសាច់ទានិងទឹកស៊ុបតៅហ៊ូដាក់ពីលើឆ្នាំង។  គេចូលចិត្តយកត្រកួនទៅជ្រលក់នៅក្នុងភ្លើងក្តៅៗរហូតដល់ត្រកួនទន់ល្មមរួចយកមកបរិភោគ។ ជាទូទៅម្ហូបនេះគេពិសារជាមួយបាយ គុយទាវ ឬពិសារទទេជាមួយទឹកស៊ីអ៊ីវ។

Share & Print

Favorite

No Comments

Leave a Reply