ទឹកប្រហុក​បែបខ្មែរពិសេស

ទឹកប្រហុក​បែបខ្មែរពិសេស

Servings

4

Calories in serving

250

Prep

30 min

Cook

50 min

ទឹកប្រហុក​​គឺទឹកជ្រលក់យ៉ាងដែលជាមុខម្ហូបសំខាន់មួយរបស់ជនជាតិខ្មែរ​ ម្ហូបខ្មែរ​ភាគច្រើនប្រើ​ទឹកប្រហុក​ដើម្បីបន្លែមរស់ជាតិឪឆ្ងាញ់ពិសារ។ ទឹកប្រហុកមានរសជាតិកាន់តែឆ្ងាញ់កាលណាប្រើសម្រាប់​ជ្រលក់​ជាមួយបន្លែឆ្អិនឬត្រីឬសាច់ឆ្អិន។​ ជាទូទៅទឹកប្រហុក​គឺជាទឹកជ្រលក់ដែលគេប្រើសំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង។

ទឹកប្រហុក ទឹកជ្រលក់

ចំណាំ៖ ប្រហុក​ជា​ម្ហូប​អាហារ​ពិសេសមួយ​ប្រភេទដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​មកហើយវា​បាន​ក្លាយ​ទៅ​ជា​អាហារ​នៃ​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​ផងដែរ។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់នៅជនបទនូវតែអនុវត្តប្រពៃណីធ្វើប្រហុកស្ទើរ​គ្រប់ៗ​ផ្ទះដើម្យីបរិភោគប្រចាំថ្ងៃ។ សម្រាប់អ្នកនៅទីក្រុងសម័យថ្មីមួយចំនួនមិនសូវចេះធ្វើនោះទេ ប៉ុន្តែនៅតែនិយមពិសារជាប្រចាំ។

គ្រឿងផ្សំ

- ប្រហុកសាច់ (ប្រហុកសៀមរាបត្រីកំភ្លាញ) ១ខាំ
- ប្រេងឆា ១សា្លបព្រាបាយ
- ទឹកមួយកែវចំនួន ១២០មល
- ក្រូចឆ្មារ ២ផ្លែ
- ស្កស ៥ ស្លាបព្រាកាហ្វ
- រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
- ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ
- គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានចង្កិះ
- សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត
- ម្ទេសហាន់ដាក់តាមការចូលចិត្ត

អន្លក់ប្រហុក

  • ស្ពៅក្តោប
  • ត្រសក់
  • សណ្តែកកួរ
  • ពោតបារាំង
  • ការ៉ុត
  • ចេកខ្ចី
  • ត្រយ៉ូងចេក
  • ស្ពៃចិន
  • សាច់ជ្រូកបីជាន់
  • បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត

របៀបធ្វើទឹកប្រហុកខ្មែរ

  1. ចិញ្ច្រាំប្រហុកអោយម៉ត់ល្អ
  2. កំដៅកូនឆ្នាំងឱ្យដៅ
  3. ពេលឆ្នាំងក្តៅល្មម ដាក់ប្រេងឆានិងស្កស រំដេង ខ្ទឹមស ចូលកូររហូតក្លាយជាល្បាយសព្វសាច់
  4. ចាក់ទឹកចូលប្រហែល ១២០ម.ល បន្ទាប់មកដាក់ប្រហុករួចចាប់ផ្តើមកូររហូតដល់ទឹកប្រហុកពុះបន្ទាប់មកលើកចេញពីចង្រ្កានដាក់ឱ្យត្រជាក់​(បើចូលចិត្តខាប់អាចបន្ថយទឹកក៏បាន)
  5. ថែមគល់ស្លឹកគ្រៃហាន់
  6. ដាក់ម្ទេសហាន់រួច
  7. ច្របាច់ក្រូចឆ្មាររួចកូរឱ្យស៊ប់
  8. រោយសណ្តែកដីលឺងពីលើជាការស្រេច

កត់សម្គាល់

មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយប្រហុកដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់ ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។

អ្នកខ្លះទៀតចូលចិត្តពិសារជាមួយសាច់ជ្រូកបីជាន់ សាច់គោអាំង ពោះគោ និងបន្លែស្រស់ផ្សេងៗទៀតជ្រលក់ផ្ទាល់ជាមួយទឹកប្រហុកតែម្តង។

Share & Print

Favorite