សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក

សម្លការីខៀវត្រីសាម៉ុងស្ងោរជាមួយក្រអៅឈូកពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។

សម្លការីខៀវ
គ្រឿងផ្សំ
- ប្រេងឆាចំនួន២ស្លាបព្រា | ||
- ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ | ||
- ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប | ||
- ខ្ទឹមបារាំងហាន់រួចចំនួន១ | ||
- ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច | ||
- ទឹកការីខៀវចំនួន១កំប៉ុង | ||
- ទិះដូងចំនួន១កែវ | ||
- ទឹក៣កែវ | ||
- ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ | ||
- ទឹកត្រីចំនួន១ស្លាបព្រា | ||
- ស្ករចំនួន១ស្លាបព្រា |
របៀបធ្វើ
- កំដៅខ្ទះឲ្យក្តៅ
- ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងដាក់ត្រីចូលចៀនរហូតដល់ត្រីឡើងពណ៍ត្នោតទាំងសងខាង
- ដាក់ខ្ទឹមស ខ្ទឹមបារាំង ស្លឹកគ្រៃ និងទឹកការីខៀវរួចកូរឲ្យស៊ប់
- ដាក់ខ្ទិះដូងនិងទឹកចូលរួចដាក់ក្រអៅហើយកូរច្របល់គ្នា
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងស្ងោរដោយភ្លើងតិចៗប្រហែល២០នាទីរហូតដល់ត្រីឆ្អិនល្អ
កត់សម្គាល់
សម្លការីខៀវជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។
No Comments