Recipes

សម្លដំឡូងជ្វាពណ៏ស្វាយ

សម្លដំឡូងជ្វាពណ៏ស្វាយ

ដំឡូងជ្វាពណ៍ស្វាយមានរសជាតិឆ្ងាញ់និងសំបូរដោយជាតិម្សៅហើយបើផ្សំជាមួយបង្គាវាកាន់តែពិសេសថែមទៀត ហេតុដូចនេះបានជាម្ហូបមួយមុខនេះជាទីពេញនិយមរបស់ប្រជាជនមិនថានៅតាមជនបទឬតាមទីប្រជំុជនឡើយ។

ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព​។ ដោយ​ដំឡូងជ្វា​ក្នុង​បរិមាណ​១០០​ក្រាម​ផ្តល់​ម្សៅ​ចំនួន​២៥​ក្រាម និង​ផ្តល់​ថាមពល​ដល់​ទៅ​៩០​កាឡូរី ។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង មាន​ន័យ​ថា​ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ល្អ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទទួលទាន ។

ដំឡូងជ្វាពណ៍ស្វាយ

ដំឡូងជ្វាពណ៍ស្វាយ

គ្រឿងផ្សំ

- បង្គាបកសំបករួចនិងវះសំអាតហើយរួចកិនឲ្យម៉ត់ចំនួន២ខាំកន្លះ
-​ អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ទឹកចំនួន៤កែវ
ដំឡូងជ្វាពណ៌ស្វាយចំនួន២ផ្លែ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករសចំនួន១ស្លាបព្រា
- ជីអង្កាមចំនួន១កូនចានតូចឬមិនដាក់ក៏បានទៅតាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. នៅក្នុងកូនចាន ដាក់បង្គា អំបិល ម្រេចនិងស្លឹកខ្ទឹមកូរចូលគ្នាឲ្យស៊ប់
  2. ដាក់ទឹកក្នុងឆ្នាំងរួចដាំរហូតដល់ទឹកពុះ
  3. ដាក់ដំឡូងជ្វាចូលទៅក្នុងទឹកដែលកំពុងពុះ កូរឲ្យស៊ប់ហើយចំអិនរហូតដល់ដំឡូងឆ្អិនល្អ
  4. ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយច្របល់ឲ្យល្អរួចចំងិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  5. ដាក់គ្រឿងដោយដាក់ទឹកត្រីនិងស្ករ
  6. ដាក់ខ្លឹកខ្ទឹមនិងជីអង្កាមចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេនិយមបរិភោគសម្លដំឡូងជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលសំបូរទៅវិតាមីនគ្រប់ប្រភេទដល់សុខភាព។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply