សម្លត្រលាចជាមួយត្រី

សម្លត្រលាចជាមួយត្រី

Servings

2

Calories in serving

120

Prep

30 min

Cook

45 min

សម្លត្រលាចដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។

ផ្លែត្រលាច

ផ្លែត្រលាច

គ្រឿងផ្សំ

- ទឹកចំនួន៤កែវ
- ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ
- ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ
- អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព
- ចំនួនកន្លះស្លាបព្រាតូច

របៀបធ្វើ

  1. ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ
  2. ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ
  3. ដាក់ស្លឹកខ្ទឹមនិងម្រេចជាការស្រច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។

Share & Print

Favorite

No Comments

Leave a Reply