សម្លត្រលាចត្រីសមុទ្រចំហុយ

សម្លត្រលាចត្រីសមុទ្រចំហុយ

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

សម្លត្រីសមុទ្រ​ (mackerels) ចំហុយរនិងត្រលាចគឺជាម្ហូបខ្មែរពិសេសម៉្យាងដែលប្រជាជនខ្មែរភាគច្រើនមិនដែលស្គាល់និងមិនបានសាកល្បង ម្ហូបមួយនេះមានប្រភពពីប្រជាជនខ្មែរនៅកម្ពុជាក្រោម។ មនុស្សភាគច្រើនគេនិយមប្រើត្រីសមុទ្រឥតឆ្អឹងក្នុងការចំអិនព្រោះវាធ្វើឲ្យម្ហូបនេះកាន់តែឆ្ងាញ់។

ត្រីសមុទ្រ (mackerel)

ត្រីសមុទ្រ (mackerel)

ត្រលាច ៖ វាដំណាំម៉្យាងដែលងាយដាំ ហើយឆាប់បានទទួលផល ផ្លែត្រលាចគេនិយមយកមកធ្វើជាម្ហូបអាហារ ជាបង្អែម ជាចង្អាប និងភេសជ្ជៈបានតាមតំរូវការ ព្រោះវាមានឱជារស់ឆ្ងាញ់ពិសារ ។ មិនតែប៉ុណ្នោះត្រលាចគឺជារុក្ខជាតិម៉្យាងដែលមានសារៈសំខាន់ណាស់ដល់សុខភាព ព្រោះវាជួយដល់ការរំលាយអាហារ ទប់ស្កាត់កាទល់លាមក កាត់បន្ថយកំដៅ ផ្តល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។

ផ្លែត្រលាចខ្មែរ

ផ្លែត្រលាចខ្មែរ

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន៣ក្លែប
- ត្រីសមុទ្រចំហុយចំនួន២ក្បាល
- ទឹកចំនួន៤កែវឬទឹកស៊ុបមាន់ចំនួន២កំប៉ុង
- ត្រលាចចំនួន១ ចិតសំបករួចហាន់ជាកង់ៗល្មមដែលញ៉ាំបាន
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលកន្លះស្រាបព្រាតូច
- ស្ករសចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច

របៀបធ្វើ

  1. សម្អាតត្រីឲ្យស្អាត រួចកាត់ក្បាលត្រីនិងគ្រឿងក្នុងចោល យកកូនកាំបិតស្រួចវះយកឆ្អឹងនៅពីលើខ្នងត្រីចេញថ្នមៗដើម្បីឲរក្សាសភាពដើមរបស់ត្រីទុកឲ្យស្អាត
  2. កំដៅខ្ទះឲ្យក្តៅ
  3. ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស លីងរហូតដល់ខ្ទឹមប្រែពណ៍ត្នោតប្រយ័ត្នមិនត្រូវឲ្យខ្ទឹមខ្លោចទេ រួចដួសខ្ទឹមលីងដាក់កូនចាន បន្ទាប់មកដាក់ត្រីសមុទ្រចំហុយ ចូលចៀនរហូតដល់ត្រីសមុទ្រប្រែពណ៍ត្នោតទាំងសងខាងរួចដួសទុកម្ខាង
  4. ដាក់ត្រលាចនិងទឹក​ (ឬប្រើទឹកស៊ុបមាន់ក៏បាន) ទៅក្នុងឆ្នាំងដែលកំពុងក្តៅ ស្លោរហូតដល់ត្រលាចជិតឆ្អិន
  5. ដាក់ត្រីចំហុយចូលរួចបន្តស្ងោរហូតដល់ត្រលាចឆ្អិនល្អ
  6. ថែមរសជាតិដោយដាក់ទឹកត្រី អំបិលនិងម្រេច
  7. ចុងក្រោយដាក់ស្លឹកខ្ទឹមពីលើជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។

Share & Print

Favorite

No Comments

Leave a Reply