Recipes

សម្លទំពាំងបារាំងក្តាមស្រែ

សម្លទំពាំងបារាំងក្តាមស្រែ

សម្លទំពាំងបារាំងជាមួយក្តាមស្រែគឺជាមុខម្ហូបពិសេសដែលជាទូទៅគេនិយមចំអិនសម្រាប់តែក្នុងពិសេសសំខាន់់ៗតែប៉ុណ្ណោះដូចជា ពិធីមង្គលការ ការជួបជុំគ្រួសារនិងពិធីបុណ្យផ្សេងៗ។ សម្រាប់មុខម្ហូបប្រភេទនេះប្រជាជនខ្មែរចូលចិត្តប្រើសាច់ក្តាមស្រែពីព្រោះវាមានរសជាតិឆ្ងាញ់និងងាយស្រួលចំអិនផងដែរ។

ទំពាំងបារាំងស

ទំពាំងបារាំងស

ចំណាំ៖ ទំពាំងបារាំង ត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយមមួយផងដែរ នៅក្នុងពេលបច្ចុប្បន្ន  ហើយសារតែមានសារធាតុបំប៉នសំខាន់ៗច្រើនមុខ វាជាបន្លែដែលជំនួយសុខភាពបានច្រើនមុខ ជាពិសេសសុខភាពតម្រងនោម និងថ្លើមតែម្តង។

ម្សៅពោត

ម្សៅពោត

គ្រឿងផ្សំ

- ខ្ទឹមចិញ្ចាំរួចចំនួន៣ក្លែប
- ប្រេងឆាចំនួន១ស្លាបព្រា
- ទឹកស៊ុបមាន់ចំនួន១កំប៉ុង
- ខ្ទឹមបារាំងហាន់រួចចំនួន១
- ទំពាំងបារាំងចំនួន១កំប៉ុង
- ម្សៅពោតចំនួន២ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រាតូច
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- សាច់ក្តាមស្រែចំនួន៥ក្តាម
- ស៊ុតចំនួន១
- ស្លឹកខ្ទឹមចំនួន១កូនចានតូច
- ជីចំនួន១កូនចានតូច

របៀបធ្វើ

  1. កំដៅកូនខ្ទះរហូតដល់ក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលបន្ទាប់មកលីងរហូតដល់ខ្ទឹមសឡើងពណ៌ត្នោតរួចស្រង់ដាក់ម្ខាង
  2. ដាក់ខ្ទឹមបារាំងនិងទឹកស៊ុបមាន់កំប៉ុងចូលឆ្នាំងហើយស្ងោដោយភ្លើងតិចៗ
  3. ខណៈកំពុងស្ងោទឹកស៊ុបមាន់ គាស់ទំពាំងបារាំងកំប៉ុងចាក់ទឹកក្នុងកំប៉ុងចូលក្នុងចាន រួចដាក់ម្សៅពោតច្របល់ឲ្យស៊ប់រួចទុកដាក់នៅម្ខាង
  4. យកទំពាំងបារាំងពីកំប៉ុងរួចហើយដាក់លើចានទាបហើយចិតទំពាំងបារាំងទៅជាចំណិតស្តើងវែងតូចៗ
  5. ដាក់ទំពាំងបារាំងចូលក្នុងឆ្នាំងដែលកំពុងពុះ
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  7. ចាក់ទឹកម្សៅពោតចូលក្នុងឆ្នាំងដែលកំពុងពុះហើយដៃម្ខាងទៀតកូរឲ្យស៊ប់
  8. ដាក់សាច់ក្តាមស្រែនិងខ្ទឹមនិងខ្លាញ់រួចកូរឲ្យស៊ប់
  9. វាយស៊ុតដាក់ចូលសម្លដែរកំពុងពុះហើយច្របល់ឲ្យល្អ
  10. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយហើយនៅក្តៅៗ វាជាមុខម្ហូបដែលគេនិយមក្នុងពិធីសំខាន់ៗ ទោះវាមានតំលៃថ្លៃបន្តិចតែមានវាមានសារៈសំខាន់ច្រើនដល់សុខភាព។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply