Recipes

សម្លននោងជាមួយបង្គា

សម្លននោងជាមួយបង្គា

ននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវា​ងាយស្រួល​ដាំ​ ហើយ​ឆាប់​ទទួលបាន​ផល​ផងដែរ​។​ក្នុងនោះ​ផ្លែ​ននោង​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយវាមាន​អត្ថប្រយោជន៏ដូចជា​៖

វាជួយ​ព្យាបាល​ជំងឺ​ក្អក បើ​អ្នក​ឈឺ​សរសៃ អ្នក​អាច​យក​វា​ទៅ​ច្របាច់​យក​ទឹក បន្ទាប់មក យក​ទៅ​កម្តៅ ដើម្បី​យក​ទឹក​វា​មក​ផឹក​កុំឲ្យ​លើសពី ១០០ មី​លី​លីត្រ ក្នុង​មួយ​ថ្ងៃ​។​ ក្រោយ​ពេល​អ្នក​សម្រាលកូន​រួច អ្នក​គ្មាន​ទឹកដោះ​ឱ្យ​កូនបៅ អ្នក​អាច​យក​ជើង​ជ្រូក ទៅ​ដាំ​ជាមួយ​ននោង​បាន នោះ​អ្នក​នឹង​មាន​ទឹកដោះ​ឱ្យ​កូន​បៅ​។​ បើសិន​ជា​អ្នក​ឈឺ​បំពង់ក អ្នក​អាច​យក​វា​ច្របាច់​យក​ទឹក បន្ទាប់មក លាយ​ជាមួយ​ស្ករ អ្នក​អាច​ផឹក​មួយថ្ងៃ មួយ​ស្លាបព្រា​។

ផ្លែននោង

ផ្លែននោង

គ្រឿងផ្សំ

- បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ
- អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ទឹក៤កែវ
- ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ស៊ុតក្រឡុកចំនួន១

របៀបធ្វើ

  1. នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង
  2. ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  3. ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ
  4. ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  5. ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
  6. ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់

កត់សម្គាល់

ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply