សម្លផ្ទីក្រហមជាមួយត្រី

សម្លផ្ទីក្រហមជាមួយត្រី

Servings

2

Calories in serving

120

Prep

30 min

Cook

45 min

សម្លផ្ទីក្រហមគឹម្ហូបខ្មែរមួយប្រភេទដែលងាយស្រួលចំអិនដោយប្រើផ្ក្ទីក្រហមហើយវាមានរស់ជាតិត្រីលាយជាមួយស្លឹកគ្រៃនិងម៉ាំមត្រី។

ផ្ទីក្រហម

ផ្ទីក្រហម

សម្រាប់មុខម្ហូបមួយនេះយើងប្រើបន្ទះត្រីអណ្តែងដែលគ្មានឆ្អឹងជំនួសឲ្យការត្រីអណ្តែងស្រែដែលជាទូទៅប្រជាជានខ្មែរប្រើសម្រាប់ចំអិននៅតាមផ្ទះ។ បន្ទះសាច់ត្រីអណ្តែងគឺជាសាច់ត្រីអណ្តែងដែលពន្លះយកសាច់ហើយគ្មានជាប់ឆ្អឹង គឺវាមានតម្លៃថោកព្រមទាំងរស់ជាតិឆ្ងាញ់ពិសេស។

បន្ទះសាច់ត្រីអណ្តែង

បន្ទះសាច់ត្រីអណ្តែង

គ្រឿងផ្សំ

-​ ប្រេងឆា១ស្លាបព្រា
- ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប
- ស្លឹកគ្រៃស្រស់ឬក៏គ្រាមហាន់រួចចំនួនកន្លះកូនចានតូច
- អង្ករលឺងកិនម៉ត់ចំនួន៣ស្លាបព្រា
- ម្ទេសចិញ្ចាំចំនួន២ស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត
- ទឹកចំនួន៤កែវ
- ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន១ផ្លែ
- បន្ទះសាច់ត្រីអណ្តែងចំនួន៥ខាំ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករសចំនួនកន្លះស្លាបព្រា
- ម្រេចម៉ត់ចំនួនកន្លះស្លាបព្រាឬដាក់តាមការចូលចិត្ត
- ម្សៅស៊ុបម៉ាំមឬប្រហុកចំនួន១សា្លបព្រាឬមិនដាក់ក៏បានយោងតាមចំណង់ចំណូលចិត្ត
- ផ្ទីក្រហមចំនួន១បាច់ប្រហែល១ខាំ លាងសម្អាតឲ្យស្អាត
- ស្លឹកខ្ទឹមហាន់រួចចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លឲ្យក្តៅ
  2. ពេលឆ្នាំងក្តៅហើយ ដាក់ខ្ទឹមស ស្លឹកគ្រៃ អង្ករលីងកិនម៉ត់និងម្ទេសរួចកូរឱ្យស៊ប់
  3. ចាក់ទឹក ដំឡូងជ្វា ត្រី ស្ងោរហូតដល់ត្រីនិងដំឡូងផុយឆ្អិនល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ ម្រេច និងម៉ាំងឬប្រហុក
  5. ដាក់ស្លឹកផ្ទីក្រហមហើយបន្តចំអិនប្រហែល១០នាទី
  6. ដាក់ស្លឹកខ្ទឹមពីលើជាស្រេច

កត់សម្គាល់

សម្លមួយមុខនេះជាទូទៅគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកមិនចូលចិត្តប្រហុកមិនបាច់ដាក់ក៏បាន។

Share & Print

Favorite

No Comments

Leave a Reply