Recipes

សម្លមើមត្រាវជាមួយបង្គា

សម្លមើមត្រាវជាមួយបង្គា

សម្លមើមត្រាវជាមួយបង្គាគឺជាអាហារមួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។

ចំណាំ៖ នៅក្នុង​មើមត្រាវ ​មាន​សារធាតុ​សរសៃ ​ដែលវាជួយដល់ការរំលាយ​អាហារ ក៏ដូចជា​រក្សា​ លំនឹង​មាន​ច្រើន​ជាង​ដំឡូង បារាំង​ជិត​៣​ដង​។​បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ ក៏​អាច​ធ្វើឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បានយូរ តែ​មាន​កាឡូរី​តិចតួច​។

មើមត្រាវខ្មែរ

មើមត្រាវខ្មែរ

គ្រឿងផ្សំ

- ទឹក៥កែវ
- មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ
- បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. Put taro root and water in a soup pot, cook till taro root tender.
  2. ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ
  3. ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply