សម្លម្ជូរត្រីជាមួយសណ្តែកបន្តុះ

សម្លម្ជូរត្រីជាមួយសណ្តែកបន្តុះ

Servings

2

Calories in serving

120

Prep

30 min

Cook

45 min

សម្លម្ជូរត្រីគឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។​ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។

សម្លម្ជូរត្រីបែបខ្មែរ

សម្លម្ជូរត្រីបែបខ្មែរ

គ្រឿងផ្សំ

- ប្រេងឆា១ស្លាព្រា
- ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប
- ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ
- ទឹកចំនួន៦កែវ
- ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ
- ម្នាស់មួយចំហៀង
- ពោតបារាំងស្រស់ចំនួន២ខាំកន្លះ
- ស្ពៃស្តក់សែឡឺរី (Stalk celery) ហាន់រួចចំនួន១បាច់តូច
- ក្តាត​ (taro stalk) ចំនួន២ដើម
- អំពិលទំុឬម្សៅអំពិលចំនួន១ស្លាបព្រាកន្លះ
- ស្ករចំនួន៣ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ប៉េងប៉ោះចំនួន២ផ្លែ
- សណ្តែកបន្តុះចំនួន១ខាំកន្លះ
- ជី​វ៉ានស៊ុយ ម្អម ជី​ ជីរណា ហាន់រួចចំនួន១កូនចាន
- ស្លឹកខ្ទឹមហាន់រួចចំនួន១គុម្ព
- ម្ទេសចំនួន២ផ្លែឬដាក់តាមការចូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងក្តៅល្មមដាក់ប្រេងឆាដើម្បីបំពងខ្លឹមសរហូតដល់ខ្លឹមប្រែពណ៍ទៅជាពណ៍ត្តោត រួចដួសដាក់ចានទុកម្ខាង។​ ដាក់ទឹកនិងស្លឹកគ្រៃកូរឲ្យស៊ប់ រួចស្ងោដល់ទឹកពុះ
  3. ដាក់ត្រី ម្នាស់ (ដាក់ទឹកម្នាស់ចូលផងប្រសិនជាប្រើម្នាស់កំប៉ុង) ចូលទឹកកំពុងពុះហើរស្ងោរហូតដល់ត្រីឆ្អិន។
  4. ដាក់ពោតបារាំង ជីវ៉ាស៊ុយ ក្តាតរួចកូរឲ្យស៊ប់ល្អ
  5. ថែមរសជាតិដោយដាក់អំពិលទុំឬម្សៅស៊ុបអំពិល ស្ករ ទឹកត្រី​និងអំបិល
  6. ដាក់ប៉េងប៉ោះនិងសណ្តែកបន្តុះកូរប្របល់បញ្ជូលគ្នា
  7. រួចដាក់ជីគ្រប់មុខពីលើ ស្លឹកខ្ទឹម ម្ទេសនិងខ្ទឹមបំពងជាស្រេច។

កត់សម្គាល់

ជាទូទៅសម្លម្ជូរត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមអំពិលទុំ ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

Share & Print

Favorite

No Comments

Leave a Reply