Recipes

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក

សម្លម្ជូរម្នាស់ជាមួយឆ្អឹងជំនីជ្រូកមានរសជាតិផ្អែមបន្តិច ជូរបន្តិច ហិលបន្តិច រួមជាមួយរសជាតិសាច់ជ្រូកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយជាទីពេញនិយមសម្រាប់ប្រជាជនទូទៅ។

ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។

ផ្លែម្នាស់

ផ្លែម្នាស់

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសជំនួន៤ក្លែប
- ឆ្អឹងជំនីជ្រូកចំនួន៧កន្លះ
- ស្លឹកគ្រៃចំនួន២ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ម្នាស់កំប៉ុងចំនួន១កំប៉ុងឬម្នាស់ស្រស់ចំនួន១ចំហៀង
- ស្លឹកក្រូចសើចចំនួន២សន្លឹក
- ទឹកចំនួន៥កែវ
- ក្តាតបកសំបកហើយចិតជាកង់ៗចំនួន២ដើម
- សណ្តែកបណ្តុះចំនួន១កូនចាន
- ប៉េងប៉ោះហាន់ជាកង់ៗចំនួន១
- ម្សៅស៊ុបអំពិលឬអំពិលទំុចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន២ស្លាបព្រា
- ជីម្អមនិងជីរណាចំនួន១កូនចានតូច
- ម្ទេសចិញ្ចាំចំនួន២ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លហើយដាក់ប្រេងឆានិងខ្ទឹមសចូលពេលឆ្នាំងឡើងក្តៅ
  2. បំពងខ្ទឹមសរហូតដល់ខ្ទឹមឡើងពណ៌ត្នោតរួចស្រង់ខ្ទឹមដាក់ម្ខាង
  3. ដាក់ឆ្អឹងជំនីជ្រូក ស្លឹកគ្រៃ អំបិលនិងម្រេចចូលក្នុងឆ្នាំងសម្លរួចកូរឲ្យស៊ប់
  4. ដាក់ម្នាស់ ស្លឹកក្រូចសើចនិងទឹករួចហើយចំអិនរហូតដល់ឆ្អឹងជំនីជ្រូកផុយឆ្អិនល្អ
  5. ដាក់ក្តាត សណ្តែកបណ្តុះនិងប៉េងប៉ោះចូល
  6. ថែមគ្រឿងដោយដាក់ម្សៅស៊ុបអំពិលឬអំពិលទុំ ស្ករនិងទឹកត្រីហើយច្របល់ឲ្យស៊ប់ល្អ
  7. ដាក់ជីស្រស់ ម្ទេសនិងខ្ទឹមបំពងចូលជាការស្រេច

កត់សម្គាល់

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូកគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply