Recipes

សម្លម្នាស់សាច់មាន់

សម្លម្នាស់សាច់មាន់

សម្លម្នាស់ជាមួយសាច់មាន់និងមឹកមានរសជាតិផ្អែមបន្តិចរួមជាមួយរសជាតិសាច់មាន់និងមឹកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយសំបូរដោយជីវជាតិសំរាប់ទ្រទ្រង់ដល់រាងការ។

ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។

ផ្លែម្នាស់

ផ្លែម្នាស់

គ្រឿងផ្សំ

- ទឹកចំនួន៥កែវ
- សាច់មាន់កាត់ជាដុំៗចំនួន៨ខាំ
- ម្នាស់កាត់ជាដុំតូចៗចំនួន១ចំហៀង
- មឹកហាន់ជាកង់ៗហើយលាងសម្អាតចំនួន២ខាំកន្លះ
- អំបិលចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាតូច
- ស្លឹកខ្ទឹម១កូនចានតូច
- ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាំទឹកក្នុងឆ្នាំងសម្ល
  2. ដាក់សាច់មាន់និងម្នាស់ចូលក្នុងឆ្នាំងដែលកំពុងពុះហើយចំអិនរហូតដល់សាច់ផុតឆ្អិនល្អ
  3. ដាក់មឹកចូលក្នុងឆ្នាំងសម្លហើយកូរឲ្យស៊ប់ហើយដាំរហូតដល់ទឹកពុះម្តងទៀត
  4. ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

សម្លម្នាស់សាច់មាន់គេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply