Recipes

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ

ផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។​ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។

មើមត្រាវ

មើមត្រាវ

គ្រឿងផ្សំ

- បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ
- ម្សៅពោតចំនួនកន្លះស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ
- ម្រះធំល្មមចំនួន២ផ្លែ
- ទឹកចំនួន៦កែរ
- មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម
-​ ទឹកត្រីចំនួន១ស្លាបព្រា
- អំបិល១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា

របៀបធ្វើ

  1. នៅក្នុងកូនចានលាយបង្គាជាមួយម្សៅពោត ទឹកត្រី ម្រេច  មីសួរនិងខ្ទឹមបារាំងរួចច្របល់ចូលគ្នាឲ្យស៊ប់ហើយលើកទុកម្ខាង
  2. កាត់ផ្លែម្រះជាពីររួចហើយខ្វេះយកគ្រាប់និងស្នូរចេញរួចលាងទឹកឲ្យស្អាត
  3. ចាប់ផ្តើមញ៉ត់គ្រឿងសាច់បង្គាចូលទៅក្នុងម្រះរួចហើយទុកនៅម្ខាង
  4. នៅក្នុងឆ្នាំងធំល្មម ដាក់ម្រះដែលញ៉ត់គ្រឿងរួចជាមួយមើមក្តាតនិងទឹករួចហើយក្របគំរបឆ្នាំងស្ងោររហូតដល់ម្រះផុយនិងឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្ករ
  6. ដាក់ស្លឹកខ្ទឹមដែលហាន់រួចនិងម្រេចជាការស្រេច

កត់សម្គាល់

ផ្លែម្រះញ៉ត់សាច់បង្គាជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។

Servings

5

Calories in serving

120

Prep

30 min

Cook

40 min

Favorite

No Comments

    Leave a Reply