Recipes

សម្លម្រះសាច់ជ្រូកចិញ្ចាំ

សម្លម្រះសាច់ជ្រូកចិញ្ចាំ

សម្លម្រះញ៉ត់សាច់ជ្រូកជាមួយតាំងហ៊ុនមានរសជាតិល្វីងបន្តិច ប៉ុន្តែបើអ្នកធ្វើឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយជាតិល្វីងនេះ វាធ្វើឲ្យកាន់តែមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរ។

តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។

ផ្លែម្រះ

ផ្លែម្រះ

គ្រឿងផ្សំ

- សាច់ជ្រូកចិញ្ចាំចំនួន៥ខាំ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- តាំងហ៊ុនចំនួន១កញ្ចប់
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ម្រះធំល្មមចំនួន២ផ្លែ
- ទឹកចំនួន៨កែវ

របៀបធ្វើ

  1. នៅចានធំមួយ លាយច្របល់សាច់ជ្រូកចិញ្ចាំជាមួយស្លឹកខ្ទឹម តាំងហ៊ុន ស្ករមួយស្លាបព្រា​ អំបិលមួយស្លាបព្រា ទឹកត្រីមួយស្លាបព្រា ម្រេចមួយសា្លបព្រាកាហ្វេ
  2. ញ៉ត់សាច់ជ្រូកចិញ្ចាំចូលក្នុងម្រះ ប្រសិនបើអ្នកនៅសល់សាច់ជ្រូកចិញ្ចាំអាចយកធ្វើជាប្រហិតបាន
  3. ដាក់ម្រះដែលញ៉ត់សាច់ហើយនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់សាច់ឆ្អិននិងទឹករាងខាសបន្លិច
  4. ថែមគ្រឿងដោយដាក់ស្ករមួយស្លាបព្រា អំបិលមួយស្លាបព្រាកាហ្វេ ទឹកត្រី២ស្លាបព្រា
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លម្រះមានរសជាតិល្វីងបន្តិចប៉ុន្តែគេនូវតែនិយមធ្វើសម្លនេះបរិភោគជាប្រចាំ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply