សម្លល្ពៅជាមួយត្រី

សម្លល្ពៅជាមួយត្រី

Servings

2

Calories in serving

120

Prep

30 min

Cook

45 min

សម្លល្ពៅជាមួយត្រីគឺជាម្ហូបដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។

ផ្លែល្ពៅ

ផ្លែល្ពៅ

ចំណាំ៖ ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ ជា​បង្អែម និង​ជា​ឱសថ​ព្យាបាល ។

គ្រឿងផ្សំ

- ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព
- ទឹក៤កែវ
- ល្ពៅចិតសំបករួចព្រមទាំងយកគ្រាប់ចេញនិងកាត់ជាដំុតូចៗចំនួន១ខាំ
- ជីវ៉ាន់ស៊ុយហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ប្រឡាក់ត្រីជាមួយទឹកត្រី ស្ករ ម្រេច និងស្លឹកខ្ទឹមក្នុងចានរួចទុកម្ខាង
  2. ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ បន្ទាប់មកដាក់ល្ពៅនិងត្រីប្រឡាក់គ្រឿងចូលទៅក្នុងទឹកកំពុងពុះរួចកូរឲ្យស៊ប់ ហើយស្ងោររហូតដល់ល្ពៅឆ្អិន
  3. ដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។

Share & Print

Favorite

No Comments

Leave a Reply