Recipes

សម្លស្ពៃយូឆយជាមួយបង្គា

សម្លស្ពៃយូឆយជាមួយបង្គា

បង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ

ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​

យូឆយ (yu choy)

យូឆយ (yu choy)

គ្រឿងផ្សំ

- បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ស្ករសចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា បើសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ
- ម្រេចចំនួន១កូនស្លាបព្រាតូច
- ទឹកចំនួន៤កែវ
- ស្លឹកគ្រៃចំនួន១កូនចានតូច
- ស្ពៃយូឆយកាត់ប្រវែងប្រហែលមួយចំអាមចំនួន៤ខាំកន្លះ
- ប្រហុកឬផ្អក់ចំនួន១ស្លាបព្រា (មិនបាច់ដាក់ក៏បានប្រសិនអ្នកមិនចូលចិត្ត)
- អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា

របៀបធ្វើ

  1. នៅក្នុងកូនចាន លាយច្របល់បង្គាជាមួយស្លឹកខ្ទឹម ស្ករ ទឹកត្រីនិងម្រេចរួចទុកនៅម្ខាង
  2. ដាក់ទឹកនិងស្លឹកគ្រៃក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់ទឹកពុះ
  3. ដាក់ស្ពៃយូឆយចូលក្នុងដែលកំពុងពុះហើយចំអិនរហូតដល់ស្ពៃយូឆយឆ្អិនល្អ
  4. ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក
  5. ដាក់ប្រហុកឬផ្អក់និងអង្ករលីងកិនម៉ត់(មិនបាច់ក៏បានប្រសិនអ្នកមិនចូលចិត្តប្រហុកឬផ្អក់

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Favorite

No Comments

    Leave a Reply