សម្លស្ពៃយូឆយជាមួយប្រហិតបង្គា

ប្រហិតសាច់បង្គាជាមួយស្ពៃយូឆយ (yu choy) ជាមួយមើមត្រាវគឺជាម្ហូបមួយមុខដែលសាមញនិងងាយស្រួលចំអិន។
ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។

យូឆយ (yu choy)
គ្រឿងផ្សំ
- បង្គាបកសំបករួចហើយវះសម្អាតហើយចំនួន៤ខាំកន្លះ | ||
- អំបិលចំនួនកន្លះស្លាបព្រាតូច | ||
- ម្រេចចំនួនកន្លះស្លាបព្រាតូច | ||
- ស្លឹកខ្ទឹមចំនួន១កូនចានតូច | ||
- មើមត្រាវកាត់ជាកង់តូចៗចំនួន១ | ||
- ទឹកចំនួន៤កែវ | ||
- ស្ពៃយូឆយកាត់ឫសចេញនិងកាត់ជាកង់ប្រវែងប្រហែលមួយចំអាមចំនួន៩ខាំ | ||
- ស្ករចំនួនកន្លះស្លាបព្រា | ||
- ទឹកត្រីចំនួន២ស្លាបព្រា |
របៀបធ្វើ
- នៅក្នុងកូនចាន ដាក់បង្គាកិនម៉ត់ជាមួយអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់ ជាទូទៅគេនិយមប្រើដៃដើម្បីច្របាច់ធ្វើជាដំុប្រហិត នៅពេលធ្វើជាប្រហិតរួចរាល់ហើយយកទុកនៅម្ខាង
- ដាក់មើមត្រាវនិងទឹកចូលក្នុងសម្លហើយចំអិនរហូតដល់មើមត្រាវផុយឆ្អិនល្អ
- ដាក់ប្រហិតបង្គាចូលទៅក្នុងឆ្នាំងសម្លជាមួយស្ពៃយូឆយហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក
- ថែមគ្រឿងដោយដាក់ស្ករនិងទឹកត្រី
- ដាក់ស្លឹកខ្ទឹមជាករស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។
No Comments