Recipes

ខការីកន្ទុយគោ

ខការីកន្ទុយគោ

ខការីកន្ទុយគោជាមួយជីគឺជាម្ហូបមួយមុខដ៏មានរសជាតិឆ្ងាញ់របស់ជនជាតិខ្មែរ តាមជំនឿចាស់ៗការដាក់ល្ហុងខ្ចីចូលក្នុងមុខម្ហូបគឺធ្វើឱ្យសាច់ឆាប់ផុយដើម្បីកាត់បន្ថយពេលវេលាក្នុងការចម្អិនកន្ទុយគោព្រោះវាត្រូវការរយៈយូរដើម្បីធ្វើឱ្យកន្ទុយគោផុយ។

កន្ទុយគោ

កន្ទុយគោ

គ្រឿងផ្សំ

- កន្ទុយគោចំនួន 0.5 kg
- ល្ហុងខ្ចីចិតសំបកចេញនិងកាត់ជាដុំចំនួន១ចំហៀង
- ទឹកចំនួន៦កែវ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងចំនួន១
- ប៉េងប៉ោះហាន់ជាដុំចំនួន៣ផ្លែ
- សាច់គោហាន់ជាដុំចំនួន 0.5 kg
- ទឹកត្រីចំនយន១ស្លាបព្រា
- ទឹកស៊ីអីវចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្សៅការីចំនួន១ស្លាបព្រាកាហ្វេ​
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់កន្ទុយគោ ហ្ហុងខ្ចីនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោប្រហែល១ម៉ោងកន្លះឬស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ។ ខណៈពេលដែលកំពុងស្ងោកន្ទុយគោយកខ្ទះមកកំដៅឱ្យក្តៅ
  2. ពេលខ្ទះក្តៅហើយ ដាក់ខ្ទឹមស ខ្ទឹមបារាំង ប៉េងប៉ោះ សាច់គោរួចគោឱ្យល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកស៊ីអីវ ស្ករនិងម្សៅការីរួចកូរឱ្យស៊ប់ល្អហើយស្ងោប្រហែលបួនប្រាំននាទីបន្ទាប់មកដាក់កន្ទុយគោហើយបន្តស្ងោរហូតដល់សាច់ឆ្អិនល្អ
  4. ដាក់ជីនិងម្រេចជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគខលការីកន្ទុយគោជាមួយគុយទាវនិងនំប៉័ងឬក៏ជាមួយបាយក៏បាន ពេលបរិភោគជាមួយគុយទាវគេតែងតែដាក់សណ្តែកបណ្តុះនិងជីអង្កាមចូលក្នុងចានគោមរួចដាក់សរសៃគុយទាវជាមួយសម្លសារី ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Rate

88%

Favorite

No Comments

    Leave a Reply