Recipes

ខសាច់គោឆៃថាវ

ខសាច់គោឆៃថាវ

ខសាច់គោជាមួយឆៃថាវគឺជាមុខម្ហូបដ៏ពិសេសម្យ៉ាងដែលប្រជាជនចូលចិត្តចម្អិនសម្រាប់កម្មវិធិធំៗ ដូចជាចូលឆ្នាំ ជួបជុំបងប្អូន គេក៏អាចប្រើកន្ទុយគោជំនួសសាច់គោកក៏បាន។

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
-​ ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ចំនួន១
- សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
- ទឹកស៊ីអីវចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ម្សៅស៊ីនណាម៉ន (cinnamon powder) ចំនួន១ស្លាបព្រាកាហ្វេ
- ទឹកចំនួន៦កែវ
- ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា
- ដំឡូងចិតសំបកហើយកាត់ជាដុំចំនួន៣
- ឆៃថាវចិតសំបកចេញរួចកាត់ជាដុំចំនួន 0.8 kg
- ស្ពៃសែឡឺរីកាត់ជាកង់ៗចំនួន១បាច់

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់គោរួចច្របល់ឱ្យល្អ
  3. ថែមគ្រឿងលើសាច់ដោយដាក់ទឹកស៊ីអីវ ទឹកត្រី ស្ករ អំបិល ម្រេចនិងម្សៅស៊ីនណាម៉នរួចច្របល់ឱ្យល្អ
  4. ដាក់ទឹកនិងទឹកប៉េងប៉ោះរួចកូរហើយបន្តស្ងោរហូតដល់សាច់គោឆ្អិនល្អ
  5. ដាក់ដំឡូង ឆៃថាវ និង ស្ពៃសែឡឺរីកូរច្របល់

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

25 min

Cook

45 min

Rate

95%

Favorite

No Comments

    Leave a Reply