Recipes

សម្លការីឆ្អឹងជំនីជ្រូក

សម្លការីឆ្អឹងជំនីជ្រូក

សម្លការីឆ្អឹងជំនីជ្រូកជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
- ស្លឹកគ្រៃចំនួន១កូនចានតូច
- ខ្ទឹមបារាំងហាន់ជាដុំចំនួន១
- ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ
- ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
- ម្សៅការីចំនួន១ស្លាបព្រា
- ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
- ខ្ទិះដូចងចំនួន១កែវ
- ទឹកចំនួន២កែវ
- ត្រប់មូលហាន់ជាពីររួចសម្អាតចំនួន៥ផ្លែ
- ត្រប់វែងបកសំបកហើយកាត់ជាដំុៗចំនួន៤ផ្លែ
- កូនត្រប់ខៀវតូចៗចំនួន២ខាំកន្លះ
- ស្លឹកក្រូចសើចចំនួន៣សន្លឹក

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លរួចដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ ខ្ទឹមបារាំងនិងប៉េងប៉ោះរួចកូរឲ្យស៊ប់
  2. ដាក់ឆ្អឹងជំនីជ្រូក ម្សៅការី ម្សៅល្មៀត ទឹកត្រី ស្ករ អំបិលនិងម្រេចរួចច្របល់ឲ្យស៊ប់
  3. ដាក់ខ្ទិះដូង ទឹក ត្រប់គ្រប់មុខនិងស្លឹកក្រូចសើចរួចកូរហើយចំអិនដោយប្រើភ្លើងតិចៗរហូតដល់ឆ្អឹងជំនីជ្រូកឆ្អិនល្អ

កត់សម្គាល់

សម្លការីត្រប់គេនិយមបរិភោគជាមួយបាយ នំប៉័ងឬជាមួយនំបញ្ចុក់ក៏បាន ជាទូទៅគេនិយមធ្វើសម្លក្នុងកម្មវិធីឬពិធីបុណ្យផ្សេងៗ ។

Servings

5

Calories in serving

120

Prep

30 min

Cook

35 min

Rate

95%

Favorite

No Comments

    Leave a Reply