Recipes

សម្លការីបង្គាជាមួយតៅហ៊ូ

សម្លការីបង្គាជាមួយតៅហ៊ូ

សម្លការីក្រហមជាមួយបង្គារួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។

តៅហ៊ូ

តៅហ៊ូ

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច
- ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១
- ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
- ម្សៅគ្រឿងការីចំនួន១ឆុត
- ខ្ទិះដូង១កូនចានតូច
- ទឹកចំនួន២កែវ
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករ១ស្លាបព្រា
- អំបិលកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រា
- បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ
- តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ

របៀបធ្វើ

  1. កំដៅខ្ទះ
  2. នៅពេលឆ្នាំងសម្លក្តៅ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឺកគ្រៃរួចកូរឲ្យស៊ប់
  3. ដាក់គ្រឿងការី ខ្ទិះដូងនិងទឹករួចប្របល់ឲ្យស៊ប់
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់បង្គា តៅហ៊ូហើយស្ងោរហូតដល់បង្គាឆ្អិនល្អ

កត់សម្គាល់

សម្លការីជាទូទៅគេនិយមបរិភោគជាមួយគុយទាវ នំបញ្ចុក នំប៉័ងឬជាមួយបាយក៏បាន។

Servings

2

Calories in serving

120

Prep

20 min

Cook

20 min

Rate

87%

Favorite

No Comments

    Leave a Reply