Recipes

សម្លការីពោះគោ

សម្លការីពោះគោ

សម្លការីពោះគោគឺជាមុខម្ហូបដែលមានរសជាតិលាយផ្សំគ្នាជាមួយផ្លែត្រប់ មើមឈូកនិងខ្ទិះដូង វាគឺជាមុខម្ហូបដែលងាយស្រួលចម្អិននិងឆ្ងាញ់ពិសារដែលជាទីពេញនិយមរបស់ប្រជាជាននៅតាមជនបទ។

ពោះគោ

ពោះគោ

គ្រឿងផ្សំ

- ពោះគោត្រាំក្នុងទឹកខ្មេះរួចហើយកោសលាងសម្អាតជាមួយម្សៅសូដាចំនួន0.3 kg
- ទឹកចំនួន៦កែវ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៤ក្លែប
- ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
- សាច់គោហាន់ជាបន្ទះៗចំនួន 0.3 kg
- ម្សៅការីចំនួន ២ស្លាបព្រា
-​​ ម្សៅម្ទេសប៉ាប្រីការ (paprika) ចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១សា្លបព្រាកាហ្វេ
- ផ្លែត្រប់កាត់ជាដុំចំនួន១ផ្លែ
- មើមឈូកស្ងោហាន់ជាបន្ទះចំនួន១កូនចាន
- ស្លឹកក្រូចសើចចំនួន២សន្លឹក
- ខ្ទិះដូងចំនួន១កែវ
- ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ពោះគោនិងទឹកចំនួន៦កែវទៅក្នុងឆ្នាំងធំមួយហើយស្ងោចំនួនប្រហែល៣០នាទី បន្ទាប់មកចាក់ទឹកចេញហើយយកពោះគោត្រាំក្នុងទឹកត្រជាក់បន្ទាប់ហាន់វាជាបន្ទះៗ
  2. កំដៅឆ្នាំងសម្ល
  3. នៅពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ បន្ទះសាច់គោនិងពោះគោច្របល់ឱ្យស៊ប់
  4. ថែមគ្រឿងដោយដាក់ម្សៅការី ម្សៅម្ទេសប៉ាប្រីកា (paprika) ស្ករ ទឹកត្រី អំបិលនិងម្រេច
  5. ដាក់ផ្លែត្រប់ មើមឈូកនិងស្លឹកក្រូចសើច
  6. ដាក់ខ្ទិះដូងនិងទឹកចំនួន៤កែវហើយស្ងោរហូតដល់សាច់ឆ្អិនល្ម
  7. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

30 min

Cook

30 min

Rate

94%

Favorite

No Comments

    Leave a Reply