Recipes

សម្លដំឡូងសាច់គោ

សម្លដំឡូងសាច់គោ

សម្លដំឡូងសាច់គោគឺជាមុខម្ហូបដែលមានភាពងាយស្រួលក្នុងការចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរគ្រប់ទិសទី។

គ្រឿងផ្សំ

- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ចំនួន១
- សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
- ទឹកត្រីចំនួន១ស្លាបព្រា
- ទឹកចំនួន៦កែវ
- ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន២ផ្លែ
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកជីហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោនិងទឹកស៊ីអីវរួចកូរឱ្យល្អ
  2. ដាក់ទឹកហើយបន្តចម្អិនរហូតសាច់គោឆ្អិនល្អ
  3. ដាក់ដំឡូងហើយចម្អិនរហូតដល់ដំឡូងផុយល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  5. ដាក់ស្លឹកជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

25 min

Cook

45 min

Rate

91%

Favorite

No Comments

    Leave a Reply