Recipes

សម្លតៅហ៊ូសាច់មាន់

សម្លតៅហ៊ូសាច់មាន់

សម្លតៅហ៊ូសាច់មាន់និងស្ពៃបូកគោគឺជាអាហារសុខភាពហើយមានរសជាតិឆ្ងាញ់ ព្រមទាំងងាយស្រួលក្នុងការចម្អិន។

តៅហ៊ូត្រូវបានគេធ្វើឡើងពីសណ្តែកសៀងហើយវាមានប្រភពដើមពីប្រទេសចិន នៅក្នុងតៅហ៊ូសំបូរដោយជាតិប្រូតាអិន​ ជាតិដែក កាល់ស្យូមនិងវិតាមីនបេដែលមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្ស។  ការ​សិក្សា​រាប់​មិន​អស់​បាន​បង្ហាញ​ថា ការ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ដូច​ជា​តៅហ៊ូ អាច​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់ និង​ការ​ស្លាប់​ជា​រួម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ វា​ក៏​ជំរុញ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ពង្រឹង​សុខភាព​សក់ បង្កើន​ថាមពល និង​បញ្ចុះទម្ងន់ ។

តៅហ៊ូដុំ

តៅហ៊ូដុំ

គ្រឿងផ្សំ

- ទឹកចំនួន៥កែវ
- សាច់មាន់កាត់ជាដុំចំនួន១ចំហៀង
- តៅហ៊ូកាត់ជាដុំតូចៗចំនួន២ដុំ
- ស្ពៃបូកគោកាត់ជាដុំៗចំនួន 0.5 kg
- ទឹកត្រីចំនួន២ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ទឹកចូក្នុងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់រួចស្លោរហូតដល់សាច់មាន់ឆ្អិនល្អ
  3. ដាក់តៅហ៊ូនិងស្ពៅក្តោបចូល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច
  5. ដាក់ស្លឺកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសមលមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Rate

89%

Favorite

No Comments

    Leave a Reply