សម្លម្នាស់កន្ទុយគោ

សម្លម្នាស់កន្ទុយគោគឺជាម្ហូបមួយមុខដែលប្រជាជនខ្មែរចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិឆ្ងាញ់ហើយងាយស្រួលចម្អិនព្រមទាំងសំបូរទៅដោយជីវជាតិសម្រាប់ទ្រទ្រង់រាងកាយមនុស្ស។

កន្ទុយគោ
គ្រឿងផ្សំ
- ប្រេងឆាចំនួន២ស្លាបព្រា | ||
- ខ្ទឹមសហាន់ចំនួន៤ក្លែប | ||
- កន្ទុយគោចំនួន 0.9 kg | ||
- ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ | ||
- ស្ករចំនួន១ស្លាបព្រា | ||
- ទឹកចំនួន៧កែវ | ||
- ម្នាស់កាត់ជាដុំចំនួន១ចំហៀង | ||
- ទឹកត្រីចំនួន១ស្លាបព្រា | ||
- ស្ករចំនួន១ស្លាបព្រា | ||
- ស្លឹកខ្ទឹមហាន់ចំនួន១កូនចាន | ||
- ម្អមនិងជីហាន់ចំនួន១កូនចានតូច | ||
- ម្ទេសហាន់ចំនួន២ផ្លែឬដាក់តាមចំណងចំណូលចិត្ត |
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស រួចបំពងរហូតដល់វាប្រែពណ៌ត្នោតបន្ទាប់ស្រង់យកខ្ទឹមសចេញពីខ្លាញ់ដាក់ក្នុងកូនចានរួចទុកនៅម្ខាង
- ដាក់កន្ទុយគោ ខ្ទឹមបារាំង អំបិលចូលក្នុងទឹកក្តៅបន្ទាប់កូរឱ្យស៊ប់
- ដាក់ទឹកចូលក្នុងឆ្នាំងហើយចម្អិនរហូតដល់កន្ទុយគោឆ្អិនល្អ
- ដាក់ម្នាស់ចូលបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តង
- ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
- ដាក់ខ្ទឹមបំពង ខ្ទឹមបារាំង ជីនិងម្ទេស
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
No Comments