Recipes

សម្លល្ពៅសាច់ភ្លៅគោ

សម្លល្ពៅសាច់ភ្លៅគោ

សម្លល្ពៅសាច់ភ្លៅគោគឺជាអាហារពិសេសម្យ៉ាងដែលមានរសជាតិឆ្ងាញ់ដែលប្រជាជននិយមធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ វាងាយស្រួលចម្អិនហើយសំបូរជីវជាតិសម្រាប់រាងកាយមនុស្ស។

បន្លែសែឡឺរី (celery)

បន្លែសែឡឺរី (celery)

គ្រឿងផ្សំ

- សាច់ភ្លៅគោចំនួន២ដុំប្រហែល 0.5 kg
- ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
- ស្ពៃសែឡឺរីចំនួន១បាច់
- ស្ករចំនួន១ស្លាបព្រាតូច
- ទឹកចំនួន៦កែវ
- ល្ពៅចិតសំបករួចហើយកាត់ជាដុំតូចៗចំនួន១ផ្លែ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់សាច់ភ្លៅគោជាមួយខ្ទឹមបារាំង ស្ពៃសែឡឺរី អំបិលនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  2. ដាក់ល្ពៅរួចហើយបន្តចម្អិនរហូតដល់ល្ពៅផុយល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Rate

86%

Favorite

No Comments

    Leave a Reply