Recipes

សម្លសាច់មាន់ស្លឹកម្រះ

សម្លសាច់មាន់ស្លឹកម្រះ

សម្លសាច់មាន់ដើមម្រះគឺជាមុខម្ហូបមួយមុខដែលប្លែកដែលប្រជាជនភាគច្រើនមិនសូវស្គាល់ទេ ភាគច្រើនម្ហូបមួយមុខនេះត្រូវបានគេនិយមចម្អិននៅតែទីជនបទតែប៉ុណ្ណោះ វាមានរសជាតិល្វីងបន្តិចប៉ុន្តែវមានរសជាតិឆ្ងាញ់ម្យ៉ាងហើយវាងាយស្រួលចម្អិនទៀត។

ស្លឹកម្រះ

ស្លឹកម្រះ

គ្រឿងផ្សំ

- ទឹកចំនួន៤កែវ
- សាច់មាន់កាត់ជាដុំចំនួន 0.5 kg
- ដើមម្រះកាត់ប្រវែងប្រហែល១ចំអាមចំនួន 0.5 kg
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហានចំនួន១កូនចានតូច

របៀបធ្វើ

  1. ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់ចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ដើមនិងស្លឹកម្រះចូល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេចរួចកូរឱ្យស៊ប់
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

20 min

Cook

30 min

Rate

97%

Favorite

No Comments

    Leave a Reply