Recipes

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ

សម្លស្ពៃក្តោបខ្ចប់សាច់ជ្រូកចិញ្ចាំគឺជាម្ហូបពិសេសម្យ៉ាងដែលជនជាតិខ្មែរចូលចិត្តចំអិនសម្រាប់កម្មវិធីសំខាន់ៗ វាមានរសជាតិប្លែកហើយឆ្ងាញ់ពិសារដែលប្រជាជានគ្រប់ទិសទីស្ទើរតែគ្នាចូលចិត្ត។

ទឹកស៊ុបមាន់កំប៉ុង

ទឹកស៊ុបមាន់កំប៉ុង

គ្រឿងផ្សំ

- ស្ពៃក្តោបមួយចំហៀង
- ស្លឹកខ្ទឹមរក្សាទុកដើមនៅវែងៗដើម្បីធ្វើជាចំណងប្រហែល២០សន្លឹក
- ទឹកដែលអាចលិចស្ពៃក្តោប
- សាច់ជ្រូកចិញ្ចាំ៥ខាំ
- ទឹកត្រី១ស្លាបព្រា
- ស្ករ១ស្លាបព្រា
- ម្រេច១ស្លាបព្រាកាហ្វេ
- តាំងហ៊ុន១កញ្ចប់
- ស្លឹកខ្ទឹមហាន់រួចចំនួន១បាច់
- ទឹកស៊ុបមាន់កំប៉ុង២កំប៉ុង
- ទឹក២កែវ
-​ អំបិល១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. ដាក់ស្ពៃក្តោបនិងស្លឹកខ្ទឹមចូលក្នុងឆ្នាំងធំមួយដោយដាក់ទឹកលិចស្ពៃក្តោបហើយក្របគំរបឆ្នាំងរួចស្ងោររហូតដល់ទឹកពុះបន្ទាប់មកស្រង់ស្ពៃទុកម្ខាង
  2. ក្នុងចានធំ​ ច្របល់សាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេច តាំងហ៊ុននិងស្លឹកខ្ទឹមបញ្ចូលគ្នារួចលើកទុកម្ខាង
  3. បកសន្លឹកស្ពៃក្តោបដាក់លើជ្រុញរួចយកស្លាបព្រាដួសសាច់ជ្រូកចិញ្ចាំដាក់ពីលើហើយរំុវាឲ្យជាប់ដូចកួង
  4. បន្ទាប់មកយកស្លឹកខ្ទឹមមកចងស្ពៃក្តោបដែររុំរួចឲ្យជាប់​ បន្តធ្វើរហូតដល់អស់សាច់ជ្រូកចិញ្ចាំប្រហែល១៥ដុំ
  5. ដាក់ស្ពៃក្តោបរុំរួចចូលក្នុងឆ្នាំងសម្លដែលបានម្សៅស៊ុបមាន់រួចក្របគំរបស្ងោរប្រហែល៤០នាទី
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
  7. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Rate

97%

Favorite

No Comments

    Leave a Reply