Recipes

សម្លស្ពៃយូឆយសាច់មាន់

សម្លស្ពៃយូឆយសាច់មាន់

សម្លស្ពៃយូឆយសាច់មាន់គឺជាមុខម្ហូបមួយមុខដែលងាយស្រួលក្នុងការចម្អិនហើយមានភាពសាមញដែលប្រជាជនចូលចិត្តចម្អិនដើម្បីជាអាហារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់។

ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​

យូឆយ (yu choy)

យូឆយ (yu choy)

គ្រឿងផ្សំ

- ទឹកចំនួន៤កែវ
- សាច់មាន់កាត់ជាដុំចំនួន 0.5 kg
- ស្ពៃយូឆយ (Yuchoy) កាត់ប្រវែងជាកង់ៗចំនួន 1 kg
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហានចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ទឹកក្នុងឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់ចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ស្ពៃយូឆយចូល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Rate

98%

Favorite

No Comments

    Leave a Reply