Recipes

ស៊ុបពោះត្រីជាមួយសាច់ក្តាម

ស៊ុបពោះត្រីជាមួយសាច់ក្តាម

នេះគឺជាសម្លឬស៊ុបដែលមានតំលៃបំផុតដែលអ្នកតែងតែឃើញក្នុងតែពិធីការប៉ុណ្ណោះ ដោយសារព្រុយត្រីឆ្លាមកាន់តែកម្រហើយមានតំលៃថ្លៃ ជាទូទៅប្រជាជនប្រើពោះត្រីជំនួសវិញដែលមានតំលៃថោកជាង។

ពោះត្រីគ្រាម

ពោះត្រីគ្រាម

មនុស្សចំនួនមិនចូលចិត្តបរិភោគពោះត្រីទេ ដោយគិតថាវាមិនស្អាតនិងមានក្លិនឆ្អាប ប៉ុន្តែបើសិនជាអ្នកសំអាតវាដោយយកចិត្តទុកដាក់នោះវានឹងក្លាយជាអាហារដែលមានរស់ជាតិឆ្ងាញ់បំផុត ក្នុងអាហារនេះយើងប្រើពោះត្រីគ្រាមជំនួសវិញ។

ប្រេងស៊ីសេម (Sesame Oil)

ប្រេងស៊ីសេម (Sesame Oil)

គ្រឿងផ្សំ

- ត្រាំពោះត្រីក្នុងទឹកក្តៅល្មមហើយសម្អាតនិងកាត់ជាដុំតូចៗល្មមចំនួន៨ពោះ
- ដំុសាច់ក្តាមកំប៉ុងចំនួន៦ដុំ
- ប្រហិតសាច់ក្តាមចំនួន៣ដុំ មិនបាច់ដាក់បាន
- ទឹកស៊ុបមាន់កំប៉ុងចំនួន២កំប៉ុង
- ទឹកចំនួន១កែវ
- ខ្ញីចំនួនកន្លះកូនស្លាបព្រាតូច
- ខ្ទឹមបារាំងចិញ្ចាំរួចចំនួនកន្លះផ្លែ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ផ្សិតចំបើងចំនួន១០ផ្សិត
- បន្លែចំរុះចំនួនកូនចាន
- ទឹកប្រេងខ្យងកន្លះស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
-ប្រេងស៊ីសេម​ (sesame oil) ចំនួនកន្លះស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១កូនស្លាបព្រា
- ម្សៅពោតចំនួន១ស្លាបព្រា
- ទឹកចំនួន២ស្លាបព្រា
- ស៊ុតចំនួន២
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ប្រេងឆាចំនួន១ស្លាបព្រា

របៀបធ្វើ

  1. លាយម្សៅពោតជាមួយទឹក២ស្លាបព្រារួចទុកនៅម្ខាង
  2. កំដៅឆ្នាំងស៊ុប នៅពេលឆ្នាំងក្តៅហើយដាក់ប្រេងឆាចូល
  3. ដាក់ខ្ទឹមស ខ្ទឹមបារាំង ខ្ញីនិងពោះត្រីគ្រាមចូលរួចកូររហូតដល់ប្រែពណ៌ត្នោត តែប្រយ័ត្នខ្លោច
  4. ចាក់ទឹកស៊ុបមាន់កំប៉ុងចូល ហើយស្ងោនឹងភ្លើងតិចៗរហូតដល់ពោះត្រីផុយឆ្អិនល្អ
  5. ដាក់បន្លែនិងផ្សិតចំបើងចូល ចំអិនរហូតដល់បន្លែឆ្អិនល្អ
  6. បំបែកស៊ុតចូលរួចកូរឲ្យស៊ប់ល្អ
  7. ដាក់ទឹកម្សៅពោតនិងប្រហិតសាច់ក្តាមចូលហើយច្របល់ឲ្យល្អ
  8. ថែមគ្រឿងជាមួយស្ករ អំបិលនិងប្រេងខ្យងចូល
  9. ដាក់ស្លឹកខ្ទឹមនិងម្រេចចូលជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយឬបរិភោកទទេក៏បាន វាជាមុខម្ហូបដែលគេនិយមក្នុងពិធីសំខាន់ៗ ទោះវាមានតំលៃថ្លៃបន្តិចតែមានវាមានសារៈសំខាន់ច្រើនដល់សុខភាព។

Servings

5

Calories in serving

120

Prep

30 min

Cook

45 min

Rate

99%

Favorite

No Comments

    Leave a Reply